ធម៌សុខោ

សុខោ   ពុទ្ធានមុប្បាទោ   សុខា   សទ្ធម្មទេសនា

សុខា    សង្ឃស្សសាមគ្គី  សមគ្គានំ  តបោ សុខោ

ទិវាតបតិ អាទិច្ចោ រត្តិមាភាតិ ចន្ទិមា សន្នទ្ធោ ខត្តិយោ តបតិ ឈាយី តបតិ ព្រាហ្មណោ អថ

សព្វមហោរត្តិ ពុទ្ឋោ តបតិ តេជសា​ (ឯតេន សច្ចវជ្ជេន សុវត្ថិ  ហោតុ   សព្វទា)។

-     ហិរិ  ឱត្តប្បសម្បន្នា   សុក្កធម្មសមាហិតា       សន្តោ សប្បុរិសា     លោកេ ទេវ ធម្មាតិ  វុច្ចរេ។

ប្រែៈ  

 -   កិរិយាកើតឡើងនៃព្រះពុទ្ធទាំងឡាយ    ជាទីនាំមកនូវសេចក្តីសុខ។

-    កិរិយាសំដែងនូវព្រះសទ្ធម្ម  គឺព្រះបរិយត្តិធម៌ នឹងព្រះនព្វលោកុត្តរធម៌        

     ជាទីនាំមកនូវសេចក្តីសុខ។

-    សេចក្តីព្រមព្រៀងគ្នានៃព្រះសង្ឃ      ជាទីនាំមកនូវសេចក្តីសុខ។

-    តបៈគុណនៃព្រះសង្ឃទាំងឡាយ      អ្នកព្រមព្រៀងគ្នា      ជាទីនាំមក   

     នូវសេចក្តីសុខ។

-   ព្រះអាទិត្យរុងរឿងបានតែក្នុងវេលាថ្ងៃ។

-   ព្រះចន្ទរុងរឿងបានតែក្នុងវេលាយប់។

-    ព្រះមហាក្សត្រលុះទ្រង់គ្រឿងប្រដាប់សម្រាប់រាជ្យ ទើបរុងរឿងបាន។

-    ព្រាហ្មណ៏លុះតែចំរើននូវឈាន​  ទើបរុងរឿងបាន។

-    ឯព្រះពុទ្ធជាម្ចាស់ ទ្រង់រុងរឿងដោយតេជៈទាំងថ្ងៃទាំងយប់។

-    សេចក្តីសុខសួស្តី សូមកើតមានក្នុងកាលទាំងពួង ដោយកិរិយាពោលនូវ

     ពាក្យសច្ចៈនេះ។

សប្បុរសទាំងឡាយ មានចិត្តរម្ងាប់ប្រកបព្រមហើយដោយ​ ហិរិនឹងឱត្តប្បៈ ថែមទាំងមានចិត្តចុះស៊ប់ ចំពោះធម៌មានពណ៌ស គឺសុចរិតធម៌  អ្នកប្រាជ្ងទាំងឡាយលោកឲ្យនាមថាៈ អ្នកមានទេវធម៌ក្នុងលោក។